ព័ត៌មានបច្ចេកវិទ្យា

iPhone ជំនាន់ថ្មី មាន៣ម៉ូដែល គឺ iPhone 7, 7Plus និង 7 Pro

ចិន៖ មុននេះមានវីដេអូបង្ហាញពី​ការប្រៀបធៀនរវាង iPhone 6S និង iPhone 7 ប៉ុន្តែនៅពេលនេះ មាន​រូបភាពថ្មី ដែលត្រូវបានគេអះអាងថា ជារូបភាពរបស់ iPhone ជំនាន់ថ្មី។

បើយោងតាមព័ត៌មានចុងក្រោយនេះ បានបង្ហាញថា iPhone ជំនាន់ថ្មីគឺ iPhone 7 និងមាន​ ៣ម៉ូដែល​ផ្សេង​គ្នា ដោយកាលពីមុនមានត្រឹមតែ ២ម៉ូដែលប៉ុណ្ណោះ។ iPhone ជំនាន់ថ្មីត្រូវបានគេបញ្ជាក់ថា មាន​ iPhone 7, iPhone 7 Plus និង iPhone 7 Pro។

សម្រាប់លក្ខណៈពិសេសនោះ មិនត្រូវបាន​បង្ហាញឡើយ​ គ្រាន់តែបញ្ជាក់ថា កម្រិតនៃការថតរូបភាព​គឺ​ល្អ​ប្រសើរជាងមុខ​ ហើយ​បើតាម​ការវិភាគ​របស់​លោក ​Ming-Chi Kuo បានឲ្យដឹងថា​​ iPhone 7 Plus គឺមាន​កាមេរ៉ាភ្លោះ ទំហំ ១២មេហ្គាភិចសែល៕

iPhone 7, 7Plus 1

iPhone 7, 7Plus 2

iPhone 7, 7Plus 3

iPhone 7, 7Plus

មតិយោបល់