ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកប្រេងសូគីម៉ិចបុករថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញពីក្រោយពេញទំហឹង បណ្ដាលឲ្យយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣២-១៣៣ ក្នុងភូមិសមេ្តចតា ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កដោយរថយន្ត ដឹកប្រេងសូគីម៉ិច របស់ក្រុមហ៊ុន “ឆេងឡុង” ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-0470 បើកបរដោយឈ្មោះ ជា កុស ភេទប្រុស មានទីលំនៅរាជធានីភ្នំពេញ ធ្វើដំណើរទិសដៅពីភំ្នពេញឆ្ពោះទៅខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុករថយន្តហ៊ីយ៉ាន់ដាយពណ៌ក្រហម (TR ) ពាក់ស្លាកលេខ ភ្នំពេញ 3C-0099 ពីក្រោយ បណ្ដាលឲ្យអ្នកបើកបររថយន្តបង្ករងរបួសស្រាល ត្រូវបានដឹកយកទៅសង្គ្រោះនៅមនី្ទរពេទ្យភំ្នពេញ។ ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ បានរត់គេចបាត់ស្រមោល។
ក្រោយកើតហេតុកម្លាំងកងរាជអាវុធហត្ថនៃស្នាក់ការសន្តិសុខ ៤០២ បានចុះមកអន្តរាគមន៍ និងស្ទូចរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយពេលក្រោយ៕
មតិយោបល់