កំពង់ចាមៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទី គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦(រង្វង់មូលស្គន់) ភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពងចាម រវាងរថយន្ត រថយន្ត និងម៉ូតូ។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3A-2543 បើកបរដោយឈ្មោះ ចាប ឡាក់សែ ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិស្អាងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកពីលិចទៅកើតបុករថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-3274 បើកបរដោយឈ្មោះ ផល ចំណាន ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅភូមិជាំតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរុញផ្ទុបបុកម៉ូតូ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1P-0453 បើកបរដោយឈ្មោះ ទូច ហ៊ួយ ភេទស្រី អាយុ ៤៦ឆ្នាំ ទីលំនៅភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កំពុងឈប់ លើចិញ្ចើមផ្លូវ និងបុកថ្មើរជើងកំពុងឈជាមួយម៉ូតូឈ្មោះ ហ៊ាន សុខលី ភេទស្រី អាយុ ២៧ឆ្នា ទីលំនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (លក់ចង្រិត) ហើយក៏បន្តទៅបុករថយន្តម៉ាកសាំយ៉ុខាងមុខកំពុងឈប់ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-9510 បើកបរដោយឈ្មោះ ឈាង ប៊ុនធឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ
ករណីនេះ បណ្តាលឲ្យមនុស្សស្រីស្លាប់ (អ្នកលក់ចង្រិត) និងរបួសមនុស្សស្រីស្រាល។
មូលហេតុ៖ លក្ខណៈបច្ចេកទេសហ្វ្រាំងមិនស៊ី បង្កដោយរថយន្តហ៊ីយ៉ាន់ដាយ(បែន) បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ចំណែកវត្ថុតាង បានយរកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់