ព័ត៌មានជាតិ

ប៉ូលិសចុះចាប់ស្រា Jackdaniel’s ក្លែងក្លាយចំនួន៣ទីតាំងក្នុងក្រុងសៀមរាប

សៀមរាប: កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តសៀមរាបក្រោមការដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្ត បានធ្វើការចុះដកហូតស្រា Jackdaniel’sក្លែងក្លាយ២៤ដប ក្នុងចំណោម៣ទីតាំង នៅទីក្រុងសៀមរាប បន្ទាប់ពីមានអតិថិជនរិះគន់ក្រុមហ៊ុននេះថា មានស្រាក្លែងក្លាយលក់នៅលើទីផ្សារ។

ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦នៅតាមផ្សារទំនើប ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា៖ ប្រតិបត្តិការនេះ ដោយមានការរចូលរួមពីតំណាងក្រុមហ៊ុន និងកម្លាំងប៉ូលិសសេដ្ឋកិច្ចខេត្ត ក្រោមការដឹកនាំរបស់លោក រៀម ចន្នី ព្រះរាជ្ញារងអមសាលាដំបូងខេត្ត។

លោកបន្តថា៖ បន្ទាប់ពីចុះស្រាវជ្រាវទៅឃើញថា មានស្រា jackdaniel’s ក្លែងក្លាយចំនួន២៤ដប នៅតាមផ្សារទំនើប៣កន្លែង ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយបច្ចុប្បន្នត្រូវបានដកហូតយកមករក្សាទុក នៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត។

លោកបាននិយាយទៀថា៖ ចំពោះម្ចាស់ទីតាំងទាំងបីនោះ នឹងត្រូវកោះហៅមកកាន់ស្នងការដ្ឋានខេត្ត ដើម្បីធ្វើការផាកពិន័យតាមផ្លូវច្បាប់ ដោយលោកបញ្ជាក់ថា ប្រតិបត្តិការនេះ នឹងបន្តទៀតដរាបណា មានការផ្តល់ដំណឹងជាក់ស្តែង៕

ស្រាបៀរ

មតិយោបល់