កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ម៉ោង០០និង៣០នាទី ចំណុច ផ្ទះជនរងគ្រោះភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ០២នាក់៖
១-ឈ្មោះ ព្រំ សុធីភេទស្រី អាយុ៤៨ឆ្នាំ
មានទីលំនៅភូមិសង្កាត់កើតហេតុ, មុខរបរលក់កូនឈើ(ត្រូវជាម្តាយជនសង្ស័យនិងមិនបានដាក់ពាក្យប្តឹង)។
២-ឈ្មោះផនលីកូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនាយប៉ុស្តិ៍ស្តីទី (រងរបួសក្បាលដេរ៣ថ្នេរ)។
ជនសង្ស័យ០១នាក់៖
-ឈ្មោះ ថន សម្បត្តិ ភេទប្រុស អាយុជាង២៧ឆ្នាំ នៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ (ឃាត់ខ្លួន)។
សម្ភារៈខូចខាត៖
១-ឆេះផ្ទះ១ខ្នងធ្វើពីឈើលើថ្មក្រោមទំហំ៥គុណនិង៩ម៉ែត្រ។
២-ឆេះម៉ូតូ២គ្រឿង។
៣-មាន៥ជី។
៤-លុយដុល្លារ$2000។
៥-លុយខ្មែរ២លានរៀល។
៦-សម្ភារៈមួយចំនួន។
វត្ថុតាងចាប់យក៖
-ខ្សៃក្រវ៉ាត់មួយពណ៌ខ្មៅរបស់ជនសង្ស័យ។
សភាពនៃរឿងហេតុ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន រួចហើយក៏ត្រូវម្តាយចាក់សោរទុកចោលក្នុងផ្ទះ ធ្វើអោយជនសង្ស័យខឹងក៏បានវាយបំផ្លិចបំផ្លាញម៉ូតូខូចខាតអស់២គ្រឿង និង ដុតផ្ទះបណ្តាលអោយឆេះខ្ទិចអស់សម្ភារៈមានក្នុងផ្ទះតែម្តង។
បន្ទាប់លោកផន លីកូ ដែលជាសមត្ថកិច្ចនគរបាលសង្កាត់តាក្តុល បានចុះអត្តរាគមន៍បើកផ្លូវនាំរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះជួយដើម្បីបាញ់ទឹកពន្លត់ តែពេលនោះក៏ឃើញជនសង្ស័យដេកកណ្តាលផ្លូវមិនអោយរថយន្តចូលទៅបាន ដោយខ្លាចរថយន្តកិន លោកផន លីកូ ក៏បានដាស់ហៅជនសង្ស័យអោយក្រោកចេញ តែត្រូវជនសង្ស័យដកខ្សែក្រវ៉ាត់វាយទៅលើលោកផន លីកូ ចំក្បាលខាងឆ្វេងបណ្តាលអោយរយៈបែកឈាមតែម្តង។
ក្រោយកើតហេតុជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួនមកអធិការដ្ឋានចាត់ការតាមនិតិវិធីតែម្តង។
ព័ត៌មានជាតិ
មតិយោបល់