ព័ត៌មានជាតិ

ព្រលឹងចុងសក់! កំពុងបើកសុខៗ ស្រាប់តែរថយន្តផ្ទុះឆេះ រត់ស្ទើរមិនទាន់

កំពង់ធំ: នៅវេលាម៉ោង ២ និង០៥នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៩ មានករណីអគ្គិភ័យឆេះរថយន្តចំនួន០១គ្រឿង ម៉ាក KIA ប្រភេទដឹកទំនិញធុនស្រាល ស្ថិតនៅចំណុចផ្លូវចូលបុស្សម្កាក់ ភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

ម្ចាស់រថយន្តឈ្មោះ ជុំ វុទ្ធី ភេទប្រុស អាយុ៤៥ឆ្នាំមានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ខូចខាត៖ ឆេះកាប៊ីនទាំងស្រុង មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។ មូលហេតុ៖ រថយន្តកំពុងបើកបរ ឆ្លងខ្សែភ្លើង បណ្តាលឲ្យឆេះតែម្ដង។

ករណីនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើនិង០៤ម៉ែត្រគុប ទើបរលត់ទាំងស្រុង៕

មតិយោបល់