ព័ត៌មានជាតិ

យុវជនម្នាក់ស្លាប់ភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

កំពង់ធំ: នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង១៥នាទី លើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្សស្លាប់ និងរបួសធ្ងន់។

រថយន្តមិនស្គាល់អត្តសញ្ញាណ(បើករត់គេចបាត់)បើកទិសដៅពីត្បូងទៅជើង។
ម៉ូតូម៉ាក SUZUKI និច ពណ៌ស គ្មានស្លាកលេខ បើកបរពីទិសខាងជើងទៅត្បូងដោយឈ្មោះ កា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្លង្ក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ ) មិនពាក់មួកសុវត្ថិភាព។

អ្នករួមដំណើរចំនួន០២នាក់៖
១/ឈ្មោះ ងិន ឃ្នី ភេទប្រុស អាយុ ១៧ឆ្នាំមុខរបរ កម្មករ (របួសធ្ងន់ )រស់នៅភូមិព្រៃជ័រ ឃុំ ខ្លែងស្រុក សណ្តាន់ខេត្តកំពង់ធំ មិនពាក់មួកសុវត្ថិភាព។
២/ឈ្មោះ ថាន់ ខៀវ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ លក់ធ្យូង (របួសស្រាល) មិនពាក់មួកសុវត្ថិភាព រស់នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយកើតហេតុវត្ថុតាង ត្រូវបានយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលកំពង់រទេះ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។

មូលហេតុ៖ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

មតិយោបល់