ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ៥៧ខ្នងវត្ត១ សាលារៀន១ខ្នង និងម្រេចជិត២.០០០ជន្លង់ នៅស្រុកស្នួល

ក្រចេះ- បាតុភូតធម្មជាតិខ្យល់កន្រ្តាក់ បានបង្កឲ្យខូចខាតវត្ត សាលារៀន និងផ្ទះប្រជាពលជាច្រេីនខ្នងថែមទាំងជន្លង់ម្រេចជាច្រេីនដើម នៅល្ងាចម្សិលមិញនេះ ថ្ងៃទី១៨ ម្ខែមិថុនាឆ្នាំ២០១៦នៅភូមិក្រញូងសែនជ័យឃុំឃ្សឹម និងឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ។

នាយករដ្ឋបាលសាលាស្រុកស្នួល លោក អ៊ូ ដានីបានឲ្យដឹងថា ការខូចខាតនោះរួមមាន វត្តសម្រងស្រែស្រាយរបេីកដំបូលសាលាឆាន់ទាំងស្រុងបន្ទុប់អនាមយ័ខូចទាំងស្រុង ព្រះវិហាររបេីកដំបូលសាលារៀនក្នុងវត្ត១ខ្នង ខូចខាតទាំងស្រុងនិងមនុស្សម្នាក់រងរួបជេីងខាងស្ដាំ ខណ:ផ្ទះប្រជាពលរដ្ឋនៅឃុំឃ្សឹមចំនួន៤០ខ្នង ក្នុងនោះ១២ខ្នងរងការខូចខាតទាំងស្រុង ឃុំ២ធ្នូចំនួន១៧ខ្នងរបេីកដំបូលនិងម្រេចចំនួន១៩៥០ជន្លង់។

លោកនាយករដ្ឋបាលបានបន្ដទៀតថា ក្រោយពេលបាតុភូតនេះ កេីតឡេីងអាជ្ញាធរស្រុក ក្រោមការបញ្ជាផ្ទាល់អភិបាលស្រុក គឹម គន់នី បា និងកំពុងចុះទៅត្រួតពិនិត្យដេីម្បីជួយសង្រ្គោះពួកគាត់ហេីយសាខាកាកបាតក្រហមខេត្តក្រចេះកំពុងត្រៀចមចុះទៅជួយពួកគាត់ផងដែរ៕

មតិយោបល់