ព័ត៌មានជាតិ

គេចទៅណារួច! លោកបង ពូកែឆក់

ភ្នំពេញ: កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥ និង ៣០ នាទី កន្លាំងជំនាញរបស់ការិយាល័យបានអន្តរាគមន៍ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងជនសង្ស័យចំនួន ០២នាក់ នៅចំណុចមុខផ្ទះលក់គ្រឿងរថយន្ត ផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ ពណ៌ ទឹកប្រាក់) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២អឺ០ ផ្លូវលេខ២១៥ ក្រុម២៣ ភូមិ៣ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៧ និង ៣០ នាទី និងចាប់យកវត្ថុតាងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និង ភស្តុតាងកាបូបរបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យមានឈ្មោះ ៖
១-ឈ្មោះ ប្រុស វែង ភេទប្រុស ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដ
២-ឈ្មោះ ប្រាក់ សុគន្ធ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ

វត្ថុតាងចាប់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន ៨២៩១៣០៣ ពាក់ស្លាកលេខ ភ្នំពេញ ១AE ៩៤២៧

ភស្តុតាងចាប់យក
-កាបូបស្ពាយ ពណ៌ ទឹកប្រាក់ ចំនួន ០១
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន ៦ ពណ៌ ទឹកប្រាក់ ស៊ីមកាតលេខ ០៩៦ ២៣៧ ៩២៩៨
-ខ្សែកអង្កាំ ពណ៌ ស ចំនួន ០១ ខ្សែ
-ប្រាក់ដុងវៀតណាមចំនួន ២០ ម៉ឺនដុង
-ប្រាក់រៀល ចំនួន ០៥ ម៉ឺនរៀល

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

 

មតិយោបល់