បរទេស៖ កីឡាករខ្សែបម្រើប្រយុទ្ធ Pereira វ័យ២៥ឆ្នាំបានក្លាយទៅជាកីឡាករម្នាក់សម្រាប់ក្លឹបបិសាចក្រហម Man UTD លក់ចេញនៅក្នុងរដូវក្តៅនេះហើយជឿជាក់ថានឹងអាចសម្រេចទៅជាផ្លូវការនៅត្រឹមថ្ងៃចុងក្រោយនៃពេលវេលាដោះដូរកីឡាករ។
The Goal បានសរសេរថាក្លឹបបិសាចក្រហម Man UTD បានឈានទៅដល់ការយល់ព្រមក្នុងការផ្តល់កិច្ចព្រមព្រៀងលក់កីឡាករ Andreas Pereira រូបនេះទៅឲ្យក្លឹប Flamengo ប៉ុន្តែក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល២០២១-២០២២។
ក្លឹបប្រេស៊ីល Flamengo ទោះបីជាមិនទាន់បានប្រកាសព័ត៌មាននេះជាផ្លុវការក្តីប៉ុន្តែ Pereira គឺត្រូវបានគេមើលឃើញថាបានអវត្តមានរួចទៅហើយក្នុងការប្រកួតមិត្តភាពជាមួយនឹងBurnley កាលពីថ្ងៃអង្គារខណៈដែលប្រភពដដែលបានអះអាងថាកីឡាករផ្ទាល់ក៏កំពុងទន្ទឹងការផ្ទេរនេះឲ្យមកដល់ក្នុងពេលឆាប់ៗដែរដើម្បីធានាដល់តំណែងរបស់ខ្លួននៅជម្រើសជាតិ៕
មតិយោបល់