ព័ត៌មានជាតិ

Real Madrid បំបាក់ Basel ៥-១ ខណៈ Liverpool ឈ្នះ Ludogorets Razgrad

​ក្លិប​អធិរាជ​ស Real Madrid បាន​បំបាក់​ក្រុម​ភ្ញៀវ Basel របស់​ប្រទេស​ស្វីស​យ៉ាងចាស់​ដៃ​ក្នុង​លទ្ធផ​ល ៥​ទល់នឹង​១ ខណៈ​ដែល​ក្រុម​អង់គ្លេស Liverpool បាន​យក​ឈ្នះ Ludogorets Razgrad របស់​ប្រទេស​ប៊ុលហ្គារី​ក្នុង​លទ្ធផល​២​ទល់នឹង​១​សម្រាប់​ការប្រកួត Uefa Champions League ក្នុង​ពូ​ល B ។
ronaldo-bale-1709getty-630
សម្រាប់​ការប្រកួត​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ក្រុម​ម្ចាស់ផ្ទះ Real Madrid ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​អាច​ស៊ុត បញ្ចូល​ទី​លើ​ក្រុម​ភ្ញៀវ​បាន​រហូត​ដល់​៥​គ្រាប់ ដែល​៥​គ្រាប់​នេះ​គឺ​ស៊ុត​ដោយ​កីឡាករ Marek Suchy
​ជា​គ្រាប់​ចូល​ទី​ខ្លួន ចំណែក​កីឡាករ ហ្គា​រ៉េត ប៊ែល Gareth Bale ស៊ុត​នៅ​នាទី​៣០ Cristiano Ronaldo ស៊ុត​នៅ​នាទី​៣១ ជែម រ៉ូ​ឌ្រី​ហ្គេស James Rodriguez ស៊ុត​នៅ​នាទី​៣៧ ចំណែក​គ្រាប់​ចុង​ក្រោយ​ស៊ុត​ដោយ​កីឡាករ ខា​រី​ម ប៊ែន​ហ្សេ​ម៉ា Karim Benzema នៅ​នាទី​៧៩ ។ ដោយឡែក​មួយ​គ្រាប់​របស់ Basel គឺ​រកបាន​ដោយ​កីឡាករ Derlis Gonzalez នៅ​នាទី​៣៨ ។​
ចំណែក​ការប្រកួត​នៅក្នុង​ប្រទេស​អង់គ្លេស​ឯណោះ​វិញ Liverpool បាន​យក​ឈ្នះ លូ​ដូ ហ្គូ​រ៉េត Ludogorets ដោយ​លទ្ធផល​២-១ ។​២​គ្រាប់​របស់ Liverpool គឺ​រកបាន​ដោយ​កីឡាករ Mario Balotelli នៅ​នាទី​៨២ និង​កីឡាករ Steven Gerrard ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៩០ ។ ចំណែក Ludogorets រក​បាន​មួយ​គ្រាប់​ដោយ​កីឡាករ ដា​នី អា​បា​ឡូ Dani Abalo នៅ​នាទី​៩០​។ គួរបញ្ជាក់​ថា​នៅក្នុង​ពូ​ល B នេះ Real Madrid កំពុង​ឈរ​លេខ​១ ខណៈ Liverpool ឈរ​នៅ​លេខ​២ ៕​
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់