ព័ត៌មានជាតិ

ករណីខ្យល់កន្ត្រាក់បណ្ដាលឲ្យដើមក្រសាំងដួលសង្កត់មនុស្សស្លាប់ និងរបួសធ្ងន់

កំពង់ធំ: នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ មានករណីភ្លៀងលាយឡំខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំដើមក្រសាំងសង្កត់មនុស្សរបួសធ្ងន់ និងករណីគោយន្តកន្រ្តៃយ៍ធ្លាក់សង្កត់លើ បណ្តាលឲ្យស្លាប់ម្នាក់។

១.ករណីខ្យល់កន្រ្តាក់វេលាម៉ោង ១៧និង៣៥នាទី ស្ថិតនៅចំណុចរោងតាវ៉ាត់ ភូមិមង្គលស្លា ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។

ជនរងគ្រោះឈ្មោះ ភន មឿន ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ(របួសធ្ងន់) ត្រូវបានយកទៅព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ធំ។

មូលហេតុ៖ ជនរងគ្រោះកំពុងបើកគោយន្តកន្រ្តៃយ៍ លុះដល់ចំណុចក្រោមដើមក្រសាំងមានខ្យល់កប់ខ្លាំង បណ្តាលឲ្យរលំសង្កត់លើ។

២.ករណីគោយន្តកន្រ្តៃយ៍សង្កត់លើវេលាម៉ោង ១៧និង៣០នាទី ស្ថិតនៅភូមិសាស្រ្តអូរធំ ភូមិបឹង ឃុំបឹងល្វា ស្រុកសន្ទុក។

ជនរងគ្រោះឈ្មោះ ឃុន វ៉ាន់ទីន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោសែនជ័យ ក្រុងភ្នំពេញ។

មូលហេតុ៖ ជនរងគ្រោះកំពុងជួសជុលគោយន្តកន្រ្តៃយ៍ដូយឡើងលើ បណ្តាលឲ្យភ្លាត់ដូយសង្កត់ស្លាប់។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់