ភ្នំពេញៈ នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ចំណុចផ្ទះលេខ៣៧ E៣ ក្រុម៤៨ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីយុវជនម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន។
ជនរងគ្រោះមានឈ្មោះ ឌូ សុឃីម ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរជាអ្នកមើលម៉ូតូ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ដំណើររឿង៖ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៩ ជនរងគ្រោះ បានចប់ពីការងារ រួចឡើងមកផ្ទះខាងលើជាន់ទី៣ ដោយអង្គុយលើប៉ៅអ៊ីនិយាយទូរស័ព្ទ បានប្រហែលមួយសន្ទុះ បងប្រុសរបស់ជនរងគ្រោះឈ្មោះ ឌូ សុខឃៀង បានឡើងមកអង្គុយលើប៉ៅអ៊ីជាមួយគ្នា និយាយទូរស័ព្ទដែរ និយាយបានបន្តិច ជនរងគ្រោះបានប្រាប់ឱ្យបងប្រុស ចុះទៅក្រោមសម្រាកមុនទៅ។
លុះដល់វេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បងប្រុសបង្កើតរបស់ជនរងគ្រោះ មិនឃើញប្អូនប្រុសមកដេកជាមួយ ក៏ឡើងទៅមើលជាន់ទី៣ ឃើញប្អូនប្រុសបង្កើតរបស់ខ្លួន ចង.កសម្លាប់ខ្លួននឹងខ្សែលីឡុង ពណ៌ស ជាប់នឹងចម្រឹងដែកប្រក់ដំបូល ទើបប្រញាប់មកប្រាប់ម្ចាស់ផ្ទះ ដែលខ្លួនស្នាក់នៅ និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះធ្វើការពិនិត្យតែម្ដង។
ក្រោយទទួលបានដំណឹង សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យសាកសព ដល់ទីតាំងកើតហេតុ សន្និដ្ឋានថា ពិតមែនដោយសារចង.កមែន រួចប្រគល់សពឲ្យសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់