ត្បូងឃ្មុំៈ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ចុះកិច្ចប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីបៀតបៀនកេរ្តិ៍ខ្មាស់ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់។
ការប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង០០នាទី នៅចំណុចរោងចម្ការដំឡូងរបស់ ឈ្មោះ ស៊ា ស្រីនី ស្ថិតនៅភូមិឆ្ងរកណ្ដាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមបញ្ជារបស់លោក ខៀវ ពណ្ណារាយ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តត្បូងឃ្មុំ ក្រោយពីជនសង្ស័យធ្វើកម្មភាពអោបស្ទាបទាក់ទងទៅនិងផ្លូវភេទ លើជនរងគ្រោះឈ្មោះ ស៊ា ស្រីនី ភេទស្រី អាយុ ២១ឆ្នាំនៅភូមិឃុំ កើតហេតុខាងលើ។
ជនសង្ស័យឈ្មោះ ហេន មាន ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិឃុំចំណុចខាងលើ។
បច្ចុប្បន្ន ត្រូវបានបញ្ជូនមកអធិការដ្ឋាគននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់