ភ្នំពេញៈ ដោយអនុវត្តតាមប្រសាន៍ដឹកនាំ របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៩ វេលាម៉ោង ០៧ និង០០នាទី ដល់ម៉ោង ១១ និង០០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និង ដោយមានកាចូលរួម ពីលោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ កម្លាំងចូលរួមមាន កម្លាំងអធិការខណ្ឌចំនួន១២នាក់ កម្លាំងប្រជាការពារខណ្ឌចំនួន ៥០នាក់ បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយធ្វើកាស្ទាក់ចាប់រថយន្ត ធុនធំដែលបើកលើផ្លូវហាមឃាត់ រួមមានមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និង រីរៈវិថីព្រះស៊ីសុវត្ថិ ។
ជាលទ្ធផល៖ ឃាត់រថយន្ត ធុនធំបានចំនួន១៩គ្រឿង បានបញ្ជូនទៅស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ ចំនួន១៥គ្រឿង និង រក្សាទុកនៅសាលាខណ្ឌដូនពេញ ចំនួន០៤គ្រឿង (មូលហេតុម្ចាស់ឡានមិននៅ)៕







មតិយោបល់