ព័ត៌មានជាតិ

រថយន្តមិនចំាម៉ាក បើកបុកម៉ូតូ១គ្រឿង ផ្លោងមនុស្សអូសប្រមាណជាង១០ម៉ែត្រ ស្លាប់យ៉ាងរន្ធត់

ភ្នំពេញ: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីត្រូវរថយន្ តមិនស្គាល់ម៉ាក បើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៦១ កែងផ្លូវលេខ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា សៀង ដារិទ្ធ ភេទប្រុស ជិះម៉ូតូម៉ាក ស៊ុយសុគីនិក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-4544 (ស្លាប់) ។

ដំណើររឿង៖ នៅពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវលេខ១៥៦ ក្នុងល្បឿនល្មម មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត មួយគ្រឿង មិនស្គាល់ម៉ាក បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ក៏បានបុកម៉ូតូជនរងគ្រោះចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ផ្លោងអូសជាង១០ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯម៉ូតូបានអូសជាង៤០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ។

ភ្លាមៗ ភាគីរថយន្តបង្ក មិនឈប់រង់ចាំទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើកគេចខ្លួន បាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យមកធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំប្រគល់ឲ្យទៅសាច់ញាតិ នៅពេលក្រោយ។ ចំណែកសព បន្ទាប់ពីធ្វើកំណត់ហេតុរួច បានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់