ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាបាត់ពីផ្ទះមួយខែគ្មានដំណឹង ស្រាប់តែប្រទះឃើញសពនៅក្នុងព្រៃ

កោះកុង: នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នាវេលាម៉ោង ១៥និង២០ នាទីល្ងាច ប៉ុស្តិ៍នគរបាល រដ្ឋបាលត្រពាំងរូង នៃអធិការដ្ឋានស្រុកកោះកុង បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋឈ្មោះ រស់ សារឿន ភេទប្រុស បានរាយការណ៍មកសមត្ថកិច្ចថា នៅពេលដែលគាត់ចូលព្រៃកាប់ផ្តៅ នៅ ចំណុចអន្លង់តាកែវ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ក៏ជួបប្រទះឃើញសាកសពមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ ដេកស្លាប់នៅក្នុងព្រៃមានសភាពស្អុយរលួយ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញពិនិត្យសាកសព នៃអធិការដ្ឋានស្រុកកោះកុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរូង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ ព្រមទាំង កម្លាំងពាក់ព័ន្ធ បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើ កោសល្យវិច័យសព។
ឆ្លងតាមការពិនិត្យសាកសព បានបញ្ជាក់ឃើញថា សាកសពស្លាប់ដោយមានខ្សែរចងក មានសក់ជាប់នឹងខ្សែរ រលួយធ្លាក់ដី នៅពេលដែលកម្លាំងមាន សមត្ថកិច្ចយើងធ្វើការស្រាវជ្រាវ សពរងគ្រោះមានឈ្មោះ ស្រ៊ុន សារូ ភេទស្រី មានអាយុ ៣៩ឆ្នាំ គឺជាភរិយារបស់ប្រជាពលរដ្ឋឈ្មោះ អ៊ុង សាធឿន (ត្រូវជាប្តី) និងឈ្មោះ សាន បូរី (ត្រូវជាកូន) ដែលបានមក រាយការណ៍នៅប៉ុស្តិ៍រដ្ឋបាលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ថាជនរងគ្រោះ បានរត់ចាកចេញពីផ្ទះទាំងយប់ ដោយគ្មានមូលហេតុ ក្នុងសភាពស្រវឹងស្រាខ្លាំង ហើយបាននាំស្វែងរកដែរ តែរកមិនឃញ លុះដល់ថ្ងៃនេះ ក៏ប្រទះឃើញស្លាប់នៅក្នុងព្រៃ។

ករណីនេះ កម្លាំងជំនាញយើង កំពុងធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់