ព័ត៌មានជាតិ

អុញនោះ! គំរូស្រាជាច្រើនដប ត្រូវបញ្ជូនទៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានក.ប.ប. ដើម្បីវិភាគរកគុណភាពប្រើប្រាស់

ព្រះសីហនុៈ យោងតាមផេកអគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ដោយអនុវត្តប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម លេខ ៥៧៤ ស.ហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញទំនិញអាហរ័ណ នីហរ័ណ និងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល) ដែលបច្ចុប្បន្នជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) នៅថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនិងថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២០ មន្រ្តីសាខា ក.ប.ប ខេត្តព្រះសីហនុ បានចុះសហការជាមួយមន្រ្តីសាខាគយ និងរដ្ឋាករ ដើម្បីត្រួតពិនិត្យផលិតផលស្រា ដែលបាននាំចូលតាមច្រកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ។
បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីក.ប.ប. បានដកយកគំរូស្រាចំនួន១២ដប បញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានក.ប.ប. ដើម្បីវិភាគរកគុណភាពប្រើប្រាស់៕

មតិយោបល់