ព័ត៌មានជាតិ

អាគារកម្ពស់ ៦ជាន់ ដែលត្រូវភ្លើងឆេះម្សិលមិញ ត្រូវបានអេស្កាវ៉ាទ័រត្រៀមកម្ទេច នៅរសៀលនេះហើយ

ភ្នំពេញ: អាគារកម្ពស់ ៦ជាន់ ដែលអគ្គិភ័យលេបត្របាក់កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ ត្រូវអេស្កាវ៉ាទ័រត្រៀមកម្ទេចហើយ។

គណ:កម្មាការចម្រុះបានសម្រេចវាយកម្ទេចអាគារ ដែលត្រូវភ្លើងឆេះនៅរសៀលថ្ងៃនេះ ដែលដឹកនាំដោយឯកឧត្តម គន់ គីម ក្នុងនោះមានសមាសភាពជាច្រើនអង្គភាពចូលរួមដូចជា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ មន្ត្រីជំនាញមកពីក្រសួង និងមន្ទីរដែនដី គណបញ្ជាការឯកភាពរាជធានីភ្នំពេញ កងវិស្វកម្ម មន្ត្រីជំនាញ នៃការិយាល័យអគ្គិភ័យស្នងការនគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងចម្រុះខណ្ឌ ប៉ុស្តិ៍ជាច្រើនទៀត ដើម្បីចូលរួមសហការណ៍រៀបចំទីកន្លែងឲ្យមានសុវត្ថិភាពខ្ពស់ មុនពេលចាប់ផ្តើមវាយរលំអាគារនេះចោល៕

មតិយោបល់