ទីក្រុងញូវដេលី (26/11/13) ៖យ៉ាងហោចណាស់មនុស្ស 6 នាក់ដែលរូមមានក្មេង 2 នាក់មនុស្សស្រីម្នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយដែលស្ថិតនៅក្នុងផ្ទះប្រជាពលរដ្ឋដែលមានទីតាំងនៅក្នុងរដ្ឋភាគខាងត្បូង Tamil Nadu ក្បែររោងចក្រនុយក្លេអ៊ែរមួយរបស់ប្រទេសឥណ្ឌាហើយរបាយការណ៍ក៏បាននិយាយថាមនុស្សជាច្រើននាក់ទៀតបានរងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃល្ងាចថ្ងៃអង្គារហើយប៉ូលីសបានប្រាប់ថាចំនួននៃអ្នកស្លាប់អាចនឹងកើនឡើងដោយសារតែគំនរកំទេចកំទីនៅមិនទាន់បានរើនិងប្រមូលចេញអស់នោះទេ។បើទោះបីជាប៉ូលិសបានបកស្រាយថាមូលហេតុនៃការផ្ទុះគឺដោយចៃដន្យក៏ពិតមែនតែនៅតែមានការសង្ស័យជាច្រើនដោយសារតែវាស្ថិតនៅជិតនឹងរោងចក្រនុយក្លេអ៊ែរពេក៕
ព័ត៌មានជាតិ
មតិយោបល់