ព័ត៌មានជាតិ

ស្គាល់មួយថ្ងៃល្បួងយកទៅរំលោភស្អែកឡើងជាប់ខ្នោះ

ភ្នំពេញ: ក្មេងស្រីអាយុទើប ១៣ឆ្នាំម្នាក់ ត្រូវបានយុវជនឡើងក លួងលោមឌុបនាំទៅរំលោភសេពសន្ថវ: រហូតបានសម្រេចកាលពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅការដ្ឋានកាប់ជីកដី ក្នុងភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌកំបូល បែកធ្លាយរឿង អាណាព្យាបាលក្មេងស្រីប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនយុវជនខាងលើ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចកើតហេតុ ។

យុវជនឈ្មោះ សឿន ចាន់ថា ហៅម៉ោក អាយុ ១៥ឆ្នាំ មុខរបរបើកអេស្កាវ៉ាទ័រកាប់ដី មានទីលំនៅភូមិត្រាំងកក់ សង្កាត់ឪឡោក ខណ្ឌកំបូល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។
ក្មេងស្រីរងគ្រោះ អាយុទើប ១៣ឆ្នាំ ។

ផ្អែកតាមបណ្តឹងភាគីក្មេងស្រីរងគ្រោះ នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី២៣ ខែសីហា យុវជនសង្ស័យ បានលួងលោម ក្មេងស្រីរងគ្រោះឲ្យឡើងជិះម៉ូតូ ប្រាប់ថាឌុបជូនដើរលេង តែត្រូវបានឌុបនាំយកទៅចំណុចការដ្ឋាន កាប់ជីកដី ត្រង់ចំណុចខាងលើ ដែលរូបគេចតគ្រឿងច្រកទុក ហើយចាប់រំលោភសេពសន្ថវ: រហូតបានសម្រេច រួចឌុបក្មេងស្រីទៅផ្ទះវិញ ក្រុមគ្រួសារក្មេងស្រីដឹងរឿងភ្លាមៗ នៅយប់ក្រោយកើតហេតុតែម្តង លុះដល់ព្រឹកថ្ងៃទី២៤ នេះសមត្ថកិច្ចស្រាវជ្រាវ ចុះទៅតាមឃាត់ខ្លួនបានជនសង្ស័យ នាំទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យតែម្តង ។

តាមសម្តីយុវជនជាប់ចោទបានឲ្យដឹងថា រូបគេស្គាល់ក្មេងស្រីខាងលើតាមទូរស័ព្ទ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លុះមកដល់ព្រលប់ថ្ងៃទី២៣ ជិះម៉ូតូទៅបបួលនាងដល់ផ្ទះ ថាដើរលេងជិះម៉ូតូឌុបនាង ចូលដល់ព្រៃ កន្លែងការដ្ឋានកាប់ដី ចាប់រំលោភរបូតបានសម្រេច រួចឌុបនាងទៅផ្ទះវិញ រហូតដល់ព្រឹកថ្ងៃទី២៤ ខែសីហានេះ ក្រុមគ្រួសារក្មេងស្រីដឹង ប្តឹងប៉ូលិសចាប់ខ្លួន ។

យុវជនខាងលើក្រោយពីចាប់ខ្លួនបាន តាមបណ្តឹង សមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិសែនជ័យ អនុវត្តន៍តាមនីតិវិធី ៕

មតិយោបល់