ថៃ នឹងបើកទ្វារប្រទេសស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំង នៅថ្ងៃទី១ ខែវិច្ឆិកាខាងមុខ

(បាងកក)៖ ប្រទេសថៃនឹងលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ មកពីប្រទេសដែលមានហានិភ័យទាប ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ។

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ធ្វើការប្រកាសបែបនេះនាឱកាសថ្លែងសារទៅកាន់ប្រជាជាតិ កាលពីថ្ងៃចន្ទសប្ដាហ៍។ បើតាមលោក ប្រាយុទ្ធ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះតទៅ, ថៃនឹងចាប់ផ្តើមបើកទ្វារ ដោយគ្មានតម្រូវការឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលបានចាក់វ៉ាក់សាងពេញលេញ និងធ្វើដំណើរមកកាន់ប្រទេសថៃតាមផ្លូវអាកាស ពីបណ្តាប្រទេសដែលត្រូវចាត់ទុកថា មានហានិភ័យទាប។

លោកនាយករដ្ឋមន្ត្រីថៃបន្ថែមថា យ៉ាងហោចណាស់ប្រទេសចំនួន ១០ ហើយ ត្រូវបានកត់ឈ្មោះចូលក្នុងបញ្ជី នៃក្រុមប្រទេសមានហានិភ័យទាបសម្រាប់ថៃ ក្នុងនោះមានដូចជា ចិន, អាល្លឺម៉ង់, សិង្ហបុរី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម។ ចំណែកឯ ប្រទេសមួយចំនួនទៀត នឹងត្រូវកត់ឈ្មោះចូលក្នុងបញ្ជីខាងលើនេះ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ខណៈសម្រាប់អ្នកដំណើរ មកពីបណ្តាប្រទេសដែលគ្មានក្នុងបញ្ជី គឺនឹងត្រូវអនុវត្តវិធានការចត្តាឡីស័កដដែល ពេលមកដល់ទឹកដីថៃ៕

ប្រភព៖ BBC

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *