ព័ត៌មានជាតិ

យុវជនឈាមរាវបីនាក់ ជិះម៉ូតូតាមដងផ្លូវធ្វើសកម្មភាព វាយទៅលើយុវជនម្នាក់ឲ្យរងរបួស

ព្រៃវែង: ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មានហេតុការណ៍ប្រើអំពើហិង្សា មានស្ថានទម្ងន់ទោសមួយកើតទ្បើង ដោយយុវជនឈាមរាវបីនាក់ ជិះម៉ូតូតាមដងផ្លូវធ្វើសកម្មភាព វាយទៅលើយុវជនម្នាក់ឲ្យរងរបួស នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចខាងលិចរង្វង់មូល មុខធនាគារអេស៊ីលីដា។

យុវជនជាជនរងគ្រោះឈ្មោះ ប៉ាត់ ឌី ភេទប្រុស អាយុ២៨ឆ្នាំ បានជិះម៉ូតូជាមួយឈ្មោះ ព្រុំ ព្រែក ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិកគ្រឹះស្ថានធនធានស្វាយនែនភីអិលស៊ី បានជិះម៉ូតូចេញពីហាង ហេងៗ២ ត្រូវបានជនល្មើស ជិះម៉ូតូតាមពីក្រោយ មកដល់ចំណុចមុខធនាគារអេស៊ីលីដា ពួកជនសង្ស័យបានជិះម៉ូតូវ៉ាមកពីមុខជនរងគ្រោះ រួចធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ បណ្តាលរងរបួលក្បាលពីក្រោយ និងថ្ពាល់ខាងឆ្វេង (វាយនឹងដែកបំពង់ទីបជ្រុង) ក្រោយពីធ្វើសកម្មភាពវាយជនរងគ្រោះរួច ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន៣នាក់ ៖

១/ ឈ្មោះ នូ ជីវ័ន ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិកណ្ដោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

២/ ឈ្មោះ យាង តុឡា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកដំបែរ ខេត្តត្បូងឃ្មុំ

៣/ ឈ្មោះ ឆៃ ផាន្នី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិចង្វា ឃុំគង់ជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នជនល្មើសទាំង៣នាក់ រួមនឹងវត្ថុតាង សមត្ថកិច្ចបានបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាល ស្រុកស្វាយអន្ទរ ដើម្បីសាកសួរ និងបន្តនីតិវិធី៕

មតិយោបល់