ភ្នំពេញៈ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទី មានករណីជនជាតិបង់ក្លាដេស្តម្នាក់ដេកស្លាប់ ចំណុចក្នុងផ្ទះកម្មករ សំណង់ការដ្ឋានក្រុមហ៊ុនប៊ូយ៉ុង ផ្លូវសហពន្ធ័រុស្ស៊ី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ALOM JAHANGIR ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិបង់ក្លាដេស្ត មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ BX0979936 ។
តាមការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ថា ជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង ។
បច្ចុប្បន្ន សពតម្កល់ទុកវត្តទឹកថ្លា ៕
មតិយោបល់