ព័ត៌មានជាតិ

ស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំង គ្រោងនឹងមានការសាងសង់ នៅរាជធានីភ្នំពេញ

ភ្នំពេញ: យោងតាមផេករដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រទេសជាតិមានការអភិវឌ្ឍន៍ កាន់តែរីកចម្រើន ទីក្រុងកាន់តែស៊ីវីល័យ! រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួនពីរទីតាំង សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះ ប្រកបដោយសុវត្ថិភាព។

គម្រោងទីមួយ មានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុង ខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទីពីរ មានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុង ខាងលិចផ្សារដើមគ៕

មតិយោបល់