ភ្នំពេញៈ ជនសង្ស័យ៣នាក់ ដែលធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) និងគំរាមទារប្រាក់ពីជនរងគ្រោះ ត្រូវចាប់ខ្លួន ហើយតុលាការ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ។
សូមជម្រាបថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង៥០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនជនសង្ស័យ០៣នាក់៖
១-ឈ្មោះ លាវ ចាន់កក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ វុធ ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
៣-ឈ្មោះ សោម រដ្ធា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ៕







មតិយោបល់