ព័ត៌មានជាតិ

បុរសម្នាក់ធ្វើសកម្មភាពលួចទូរស័ព្ទដៃ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន

បាត់ដំបង: នៅថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ វេ លាម៉ោង០៦និង៣០នាទី នៅចំណុចក្រុមទី២៥ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីបទលួច (ទូរស័ព្ទដៃ) មួយបានកើតឡើង ដែលជនរងគ្រោះឈ្មោះ ផាន សេរី ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បានទុកទូរស័ព្ទដៃម៉ាកហូវៃ HUAWEI ពណ៌ខ្មៅ នៅលើគ្រែក្រោមផ្ទះ តែក្នុងរយ:ពេលខ្លី ក៏រកទូរស័ព្ទមិនឃើញទើបដឹងថា បាត់ហើយបានរាយការណ៍ ពីបញ្ហានេះមកសមត្ថកិច្ចនគរបាលស្រុកថ្មគោល ។

ទទួលបានព័ត៌មាននេះ សមត្ថកិច្ចអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំធ្វើការស្រាវជ្រាវ ហើយកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង័្សយឈ្មោះ ភី សិលា ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សម្ភារ:ដកហូតមានទូរស័ព្ទដៃ០១គ្រឿងម៉ាកហូវ៉ៃ (HUAWEI) ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ ។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា រូបគេពិតជាបានលួចយកទូរស័ព្ទដៃ របស់ជនរងគ្រោះខាងលើប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់