កំពង់ចាមៈ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (លក់ឆ្នោតវៀតណាម) នៅចំណុចភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ បង្រ្កាបបានមុខសញ្ញាចំនួន០៣នាក់គឺ ៖
១-ឈ្មោះ យ៉ែម នឿន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ។
២-ឈ្មោះ សេង គីមស្រ៊ាង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ។
៣-ឈ្មោះ ឃឿន សុភាព ភេទស្រី អាយុ៤២ឆ្នាំ ជាតិខ្មែរ។ អ្នកទាំង៣ មានទីលំនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ក្នុងនោះដកហូតវត្ថុតាងមួយចំនួនរួមមាន ៖
១-ម៉ូតូចំនួន០២គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌ស្លែ គ្មានផ្លាកលេខ និងម៉ាកវ៉េវអេស ពាក់ផ្លាកលេខ ភ្នំពេញ 1BO-5874 ។
២-ទូរស័ព្ទដៃចំនួន ០៥គ្រឿង -ម៉ាកហូវៃចំនួន០២គ្រឿង (ពណ៌សចំនួន០១គ្រឿង និងពណ៌ស្លាបកំភេមចំនួន ០១ គ្រឿង) -ម៉ាកណូគាចុចពិលចំនួន ០២គ្រឿង (ពណ៌ខ្មៅទាំង ០២គ្រឿង) -ម៉ាកអូគីតែល (Oukitel) ចំនួន០១គ្រឿង ពណ៌ខ្មៅ ។
៣-សៀវភៅកត់កន្ទុយលេខចំនួន០៥ក្បាល (សៀវភៅធំចំនួន០២ក្បាល និងសៀវភៅតូចចំនួន០៣ ក្បាល )
៤-កាបូបស្ពាយចំនួន០៣
៥-ប្រាក់រៀលចំនួន ២,៥៥៨,០០០រៀល
៦-ប្រាក់ដុលា្លរចំនួន១២៦ដុល្លារ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ៕
មតិយោបល់