ភ្នំពេញៈ បុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀត បានបើក រថយន្តព្រូសមួយគ្រឿង ទំនងជាស្រវឹងស្រា បោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុកក្បាលថ្ម ពុះចែកទ្រូវផ្លូវបាក់ អស់១កង់ ហើយរថយន្តហោះគងជាប់ពីរលើទ្រូវផ្លូវទៅមុខលេងរួច សំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃសៅរិ៍ទី២៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរនិង បុរសម្នាក់ ទៀត បានបើករថយន្តព្រូសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL.4935 ធ្វើដំណើរពីកើតទៅលិច ទំនងជាស្រវឹងស្រា។ មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលបាក់អស់ចំនួន១កង់ ហើយរថយន្តបង្កហោះគងពីរលើទ្រូវផ្លូវ កល់ជាប់ទៅមុខលេងរួច ចំណែកអ្នកបើកបរ និងរួមដំណើរបានគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយក រថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរពណ៌ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕










មតិយោបល់