ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ៖ ប្រាប់ឲ្យអ្នកធ្វើដំណើរឆ្លងកាត់តំបន់ គ្រោះអគ្គិភ័យឆេះសិប្បកម្មធ្វើពូក ពង្វាងទិសចរាចរណ៍រយៈពេលបីថ្ងៃ…

ភ្នំពេញៈ យោងតាមរដ្ឋបាល រាជធានីភ្នំពេញ បានសូមជូនដំណឹង ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់ នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ឱ្យបានជ្រាបថា ដោយកាលពីម្សិលមិញ មានគ្រោះអគ្គិភ័យឆេះសិប្បកម្មធ្វើពូក រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់សាធារណៈ ជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីរក្សាសុខសុវត្ថិភាព អ្នកធ្វើដំណើរឆ្លង កាត់តំបន់នេះ ត្រូវពង្វាងទិសចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ហានិភ័យ ដែលអាចកើតមានជាយថាហេតុ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះតទៅ៕

មតិយោបល់