កំពង់ឆ្នាំងៈ នៅថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤ និង០០នាទី មានករណីធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន) បណ្តាលឲ្យបាត់បង់ជីវិតម្នាក់ ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សពជនរងគ្រោះឈ្មោះ ផុន ឡាដា ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ មូលហេតុ៖ មានវិបត្តិផ្លូវចិត្ត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពជនរងគ្រោះខាងលើ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកមែន ហើយប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់