ភំ្នពេញៈ ស្នូផ្ទុះអាវុធចំនួន២គ្រាប់ បានបន្លើរឡើង នៅមុខហាងខារ៉ាអូខេ នគរសំរិទ្ធ បន្ទាប់ពីបុរស២នាក់បានចេញពីផឹកស៊ី នៅខាងក្នុងដោយស្រវឹងនិងឈ្លោះគ្នាធ្វើឲ្យភាគីម្ខាងទ្រាំមិនបានក៍ដកកាំភ្លើងបាញ់មេឃបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះរត់ជាន់ជើងគ្នា ហើយជិះម៉ូតូគេចខ្លួនបាត់។
ប្រជាពលរដ្ឋបានប្រាប់ថា ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង២ និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣ខែសីហាឆ្នាំ២០១៦ នៅចំណុចមុខហាងខារ៉ាអូខេ នគរសំរិទ្ធ តាមបណ្តោយផ្លូវទេពផន ស្ថិតក្នុងសង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក។
តាមសាក្សីពីអ្នករត់ម៉ូតូឌុបដែលនៅខាងមុខនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស២ ដែលចេញពីផឹកស៊ីនៅខាងក្នុងហាងខារ៉ាហើយស្រវឹងក៏កើតជាជម្លោះជាមួយបុរសម្នាក់ទៀតដោយសង្ស័ជាមិត្តភ័ក្តនិងគ្នាឈានទៅដល់កាប្រតាយប្រតប់គ្នាធ្វើឲ្យភាគីម្ខាងដកកាំភ្លើងពីចង្កេះបាញ់ឡើងលើ២គ្រាប់រួចជិះម៉ូតូគេចខ្លួនបាត់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋភ័យស្លុនស្លោរ តែមិនមានមនុស្សណាម្នាក់ រងរបួសនោះទេ។
សាក្សីដដែលបានបន្តថា ក្រោយកើតហេតុមួយសន្ទុះ គេបានសង្កេតឃើញមត្ថកិច្ច ចុះមកដល់ចំណុច កើតហេតុបានត្រឹមតែបញ្ចាំងភ្លើងរកសំបងគ្រាប់តែនៅតែមិនឃើញ។ សាក្សីដដែលបានបន្តទៀតថា នៅហាងខារ៉ាអូខេខាងលើតែងតែបង្កជម្លោះជារើយៗជាពិសេសតាមបណ្តោយផ្លូវសារធារណៈ ថែមទាំងម្ចាស់ទីតាំងខារ៉ាអូខេយកចំណីផ្លូវមកប្រកបអាជីវកម្មផ្ទាល់ខ្លួនដោយយករថយន្តនិងម៉ូតូចតនៅចញ្ចើមផ្លូវពាសពេញ តែមិនដែលឃើញសមត្ថកិច្ចដែលពាក់ព័ន្ធយកភ្នែកមើលសោះ។
ទាក់ទងនិងករណីខាងលើនោះផងដែរសមត្ថកិច្ចបានលាក់លៀមពីក្រុមអ្នកសារព័ត៍មានដោយបានប្រាប់ថាគ្មានរឿងអីកើតឡើងនោះទេ ឬទាល់តែបាញ់បង្កឲ្យមានមនុស្សរបួស និងស្លាប់ទើបលោកពូសមត្ថកិច្ចថា មានរឿង៕
មតិយោបល់