ផ្ទះ ព័ត៌មានជាតិ មន្រ្តីនគរបាល...

មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ ដកកាំភ្លើងចេញពីរថយន្ត បាញ់សម្លាប់នារីម្នាក់ នៅមុខ KTV «ហ្គោក្លឹប»

0

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៨យប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចមុខ KTV ហ្គោក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីឃាតកម្មមួយ ដោយនារីម្នាក់ ត្រូវគេបាញ់សម្លាប់។

នារីរងគ្រោះឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ។ ជនសង្ស័យឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ មុខរបរជាមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញ ជនសង្ស័យ បានដកកាំភ្លើងចេញពីរថយន្ត រួចបាញ់សំដៅមកជនរងគ្រោះ ហើយភ្លាមនោះជនសង្ស័យ បានបើករថយន្តរត់ ក៏ទៅបុករថយន្ត១គ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកំពង់ចាម។

មូលហេតុ៖ មិនទាន់ដឹងនោះទេ៕

មតិយោបល់