ព័ត៌មានជាតិ

បុរសម្នាក់ ចង.ក សម្លាប់ខ្លួន នៅលើដើមត្រសេក

សៀមរាប: នៅវេលាម៉ោង ៥ និង០០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចវាលស្រែកបុសម៉ម ក្នុងទឹកដីភូមិស្វាយ ឃុំត្រីញ័ ស្រុកពួក មានករណីមនុស្សធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ កិប កន អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិគោកដូង ឃុំត្រីញ័ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានចង.កនឹងខ្សែក្រវ៉ាត់ នៅលើដើមត្រសេក កម្ពស់ ១៩៥ស.ម។

អាជ្ញាធរ បានញ្ជាក់ថា មូលហេតុផឹកស្រាជាប្រចាំ បណ្ដាលឲ្យវង្វេងស្មារតី។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ រួចក៏ប្រគល់សពជនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់