ព័ត៌មានជាតិ

រថយន្តហាយទ្បែនឌ័រ បុកក្មេងស្រីអាយុ ៨ឆ្នាំម្នាក់ ស្លាប់យ៉ាងរន្ធត់

សៀមរាប: នៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតភូមិស្រែពោរ៍ ឃុំស្រែណូយ ស្រុកវ៉ារិន មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿង បុកក្មេងស្រីម្នាក់ស្លាប់បាត់បង់ជីវិត។

ជនរងគ្រោះឈ្មោះ នាំ ណារី ភេទស្រី អាយុ ៨ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។

រថយន្តបង្កម៉ាកហាយទ្បែនឌ័រ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ ២០០២ ស្លាកលេខ ភ្នំពេញ 2A-F8730 បានបុកក្មេងស្រីម្នាក់ស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាព។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ឃុំស្រែណូយ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់