ព័ត៌មានជាតិ

បុរសម្នាក់ជាប់ខ្នោះរបស់សមត្ថកិច្ចករណីហិង្សាដោយចេតនាក្នុងគ្រួសារ

តាកែវ: ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ ម៉ោង ៩និង៣០នាទី នៅភូមិ ដំណាក់រវាង ឃុំ ពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានជនសង្ស័យ០១នាក់ឈ្មោះ ម៉ែន ធុល ភេទ ប្រុស អាយុ ៤៩ ឆ្នាំរស់នៅភូមិ ដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ បានប្រដាប់ដោយដំបងឬស្សីបានវ៉ៃទៅលើឪពុករបស់ខ្លួនឈ្មោះ អៀង សៅ អាយុ ៧៨ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា បណ្តាលឲ្យត្រូវដៃឆ្វេងហើមប៉ោង។
មូលហេតុដោយមានទំនាស់ពាក្យសំដីជាមួយគ្នា ។
ករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងកសាងសំណុំតាមនីតិវិធី៕

 

មតិយោបល់