ត្បូងឃ្មុំៈ ជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបានចៅក្រមស៊ើប សួរសាលាដំបូងខេត្តត្បូងឃ្មុំ ចេញដីកាលេខ៣៣៣ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ បង្គាប់ឲ្យឃុំខ្លួន ក្រោមបទចោទ ក្រោយពីកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសហ ការ ជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរ បាលស្រុកពញាក្រែកធ្វើការ បង្ក្រាបជាក់ស្ដែងកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងវត្តត្រពាំងព្រីង ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យ១.ឈ្មោះ ស្រឿន រ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ៥៥ ឃុំក្រែក ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ។
២.ឈ្មោះ ប៊ាន ចាន់រ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដកហូតម្សៅក្រាម ពណ៌សថ្លាសង្ស័យជាថ្នាំ ញៀនចំនួន ២កញ្ចប់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ចេញដីកាឃុំខ្លួននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩៕
មតិយោបល់