ព័ត៌មានជាតិ

ជាងជួសជុលក្នុងព្រលានយន្តហោះម្នាក់ យកដៃកាន់ព្រីភ្លើងឆ្លងចរន្ត ឆក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ បានស្លាប់មួយរំពេច ក្នុងឧប្បត្តិហេតុ ឆ្លងចរន្តភ្លើងឆក់ ខណ:ដែលដៃសើម ទៅកាន់ពិនិត្យព្រីភ្លើង កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ញ៉ាញ់ ឌី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ ជាងបម្រើការងារ ក្នុងព្រលានយន្តហោះ រស់នៅផ្ទះកើតហេតុ ។

ដំណើររឿង៖ មុនកើតហេតុ ក្រោយហូបបាយរួច ជនរងគ្រោះ បានប្រមូលខោអាវ ដាក់ក្នុងម៉ាស៊ីនបោកគក់ លុះដល់ចុចកុងតាក់ ដើម្បីឲ្យម៉ាស៊ីនប្រតិបត្តិការ បែរជាមិនដំណើរការ ជនរងគ្រោះ ទៅកាន់ពិនិត្យមើល ព្រីឌុយ ខ្សែភ្លើង ស្រាប់តែឆ្លងចរន្ត បណ្ដាលឲ្យឆក់ជនរងគ្រោះ ស្លាប់តែម្តង ដោយភ្លាមៗផងដែរ ក្រុមគ្រួសារមិនអស់ចិត្ត បានដឹកយកទៅមន្ទីរពេទ្យ តែគ្រូពេទ្យមិនអាចជួយសង្គ្រោះបានទ្បើយ ទើបដឹកត្រឡប់ទៅផ្ទះវិញ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យមើល៕

មតិយោបល់