ព្រះសីហនុៈ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ បានដឹកនាំនគរបាល ចរាចរណ៍មួយក្រុម សហការជាមួយក្រុមការងារនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ ដឹកនាំដោយលោកវរសេនីយ៍ឯក អៃ សំអាន អនុប្រធាននាយកដ្ឋាន ចេញល្បាតចល័តតាមផ្លូវជាតិលេខ៤ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ត្រួតពិនិត្យរថយន្តបើក លើសល្បឿនកំណត់ និងត្រួតពិនិត្យអ្នកបើកបរមិនពាក់មួកការពារសុវត្ថិភាព។
លោកឧត្តមសេនីយ៍ ត្រី អ៊ី សុខា បានឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តកើតឡើងធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ និងរបួសមនុស្សជាបន្តបន្ទាប់ ដែល ជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទៅហេតុដូចនេះ ថ្នាក់ដឹកនាំនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចថ្នាក់ដឹកនាំ នៃ គណៈស្នងការនគរបាលខេត្តព្រះសីហនុ តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ចចំពោះបញ្ហាបង្ការទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លោកតែងតែ ដាក់ចេញនូវវិធានការការចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានជាប្រចាំ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ន៕
មតិយោបល់