ព័ត៌មានជាតិ

អាជ្ញាធរមូលដ្ឋានរួញខ្លួនជាមួយឧកញ៉ាមានអំណាច ពាក់ព័ន្ធនឹងសំណង់ល្មើសច្បាប់

ភ្នំពេញ: អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា កន្លងមកនេះ មានចៅសង្កាត់ មួយចំនួនរួញខ្លួន ជាមួយឧកញ៉ាដែលមានអំណាចមួយចំនួន ពាក់ព័ន្ធនឹងសំណង់ល្មើសច្បាប់ នានានៅក្នុងរាជធានីភ្នំពេញ ដោយមិនហ៊ានមាត់ និងចាត់វិធានការឡើយ ។

លោកអភិបាលបានបន្តថា ការរួញខ្លួនមិនហ៊ាន ចាត់វិធានការ ចំពោះសំណង់ល្មើសច្បាប់ទាំងនោះ បើតាមការវាយតំលៃ គឺវាផ្តើមឡើង កក្តា២ចំណុច ក្នុងនោះមន្ត្រីឬចៅសង្កាត់ បានទទួលស្កគ្រាប់ពីអស់ លោកឧកញ៉ាទាំងនោះ ហើយម្យ៉ាងទៀត ខ្លាចអំណាចរបស់ លោកឧកញ៉ាផងដែរ ។ដូច្នេះលោកស្នើ ឲ្យអាជ្ញាធរ និងឧកញានានារួមគ្នា លើកយកបញ្ហាផ្សេង មកដាក់លើតុដើម្បីរកដំណោះស្រាយ ពិសេស លើវិស័យសំណង់។

លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍ លើកឡើងបែបនេះ កាលពីល្ងាចថ្ងៃទី១០ សីហា ឆ្នាំ២០១៦ ក្នុងពិធីសំណេះសំណាល និងពិភាក្សាការងារ រវាងសមាគមអ្នកអភិវឌ្ឍន៍ លំនៅដ្ឋានកម្ពុជា ជាមួយរដ្ឋបាល រាជធានីភ្នំពេញ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានការចូលរួម ពីប្រធានក្រុមហ៊ុន ដែលមានងារ ជាឧកញ៉ាជាច្រើននាក់ផងដែរ។

លោកលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៏លំនៅដ្ឋានកម្ពុជា បានមានប្រសាសន៍លើកឡើងថា ការរៀបចំឲ្យ មានកម្មវិធីខាងលើនេះ ឡើងគឺក្នុងគោលបំណង ដើម្បីរិតចំណងសាមគ្គីភាព និងដាក់ជាយន្តការ ភាពជាដៃគូនឹងគ្នា រវាងសមាគមន៏ អ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងសាលារាជធានីភ្នំពេញ ឲ្យស្របទៅនឹងផែនការសមាគម រៀបចំឲ្យមានយន្តការជួបសំណេះសំណាល ភាពជាដៃគូរ ជាមួយអាជ្ញាធរ ដែលពាក់ព័ន្ធ និងវិស័យ អភិវឌ្ឍន៍លំនៅដ្ឋាន។ កន្លងមកសមាគមន៏ បានសំណេះសំណាល និងសហការជាមួយ ក្រសួងសេដ្ឋកិច្ចនងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋាន ពន្ធដានិងអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ។ លោកបានបន្តថា គិតត្រឹមដើមឆ្នាំ២០១៦នេះ វិស័យសំណង់ ក្នុងប្រទេសកម្ពុជា ជាពិសេស នៅក្នុងរាជធានីភ្នំពេញ សំណង់អគារខ្ពស់ លើសពី៥ជាន់មានចំនួនជាង៦០០កន្លែង និងសំណង់បុរី មានចំនួនជាង១១០ទីតាំង ហើយសំណង់ទាំងនោះ បានពង្រាយ ពាសពេញទាំង១២ ខណ្ឌក្នុងរាជធានីភ្នំពេញ នេះមិនទាន់រាប់បញ្ចូល សំណង់នៅតាមបណ្តាល ខេត្តនានានោះទេ។

លោកប៉ា សុជាតិវង្សក្នុងឱកាសនេះ បានជម្រុញឲ្យ សមាគមខាងលើ និងអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ត្រូវបង្កើតឲ្យ មានអង្គសិក្ខាសាលា មួយជាមួយគ្នា មួយនៅពេលដ៏ខ្លីខាងមុខនេះ ដើម្បីស្វែងយល់ពីគ្នា ទៅវិញទៅមក នឹងមានបញ្ហាអ្វីមួយ ត្រូវរួមគ្នាយកបញ្ហានោះ លើកមកដាក់ លើតុដោះស្រាយជាមួយគ្នា នោះវានឹងរីកចម្រើនទាំងអស់គ្នា៕

photo_2016-08-11_17-02-25

photo_2016-08-11_17-02-28

photo_2016-08-11_17-02-33

photo_2016-08-11_17-02-36

photo_2016-08-11_17-02-38

photo_2016-08-11_17-02-41

photo_2016-08-11_17-02-44

មតិយោបល់