ព័ត៌មានជាតិ

គណៈរដ្ឋមន្ដ្រី​បណ្ដោះអាសន្ន​ថៃ​ស្បថ ចូលកាន់​តំណែង​

​កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​កញ្ញា គណៈ រដ្ឋមន្ដ្រី​ក្នុង​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ថៃ​បាន ស្បថ​ចូលកាន់​តំណែង​នៅ​ទីក្រុង​បាងកក ក្រោម​អធិបតីភាព​ព្រះមហាក្សត្រ​ថៃ ។ គណៈរដ្ឋមន្ដ្រី​បណ្ដោះអាសន្ន​មាន អាយុកាល​១​ឆ្នាំ​ក្នុង​ការកែទម្រង់​ប្រទេសជាតិ​ហើយ​នឹង​រៀបចំ​ការបោះឆ្នោត​នៅ ចុងឆ្នាំ​២០១៥ ។

​គណៈ​រដ្ឋមន្ដ្រី​ថៃ​មាន សមាជិក​៣៣​រូប ក្នុងនោះ អតីត​មេទ័ព ជើងគោក លោក​ប្រា​យុទ្ធ ចាន់​អូរ​ចា ជា នាយករដ្ឋមន្ដ្រី ដោយ​មាន​ឧបនាយក​រដ្ឋ មន្ដ្រី​៥​រូប និង​រដ្ឋមន្ដ្រី​២៧​រូប ។ គណៈរដ្ឋមន្ដ្រី​បណ្ដោះអាសន្ន​ដែល មាន​មេទ័ព និង​មន្ដ្រី​ប៉ូលិស​ដល់​ទៅ​១៣ រូប​កាន់តំណែង​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋា​ភិ បាល ។

​ចំណែក​លោក​ប្រា​យុទ្ធ ចាន់ អូរ​ចា ដែល​ជា​នាយករដ្ឋមន្ដ្រី​នោះ នៅ កាន់តំណែង​ជា​មេ​ទ័ពជើងគោក​ដដែល​។ ចំណែក​រដ្ឋមន្ដ្រី​១៥​រូប​ទៀត​មកពី​បណ្ដា អ្នកជំនួញ អ្នកសេដ្ឋកិច្ច​លំដាប់​កំពូល នៅក្នុង​ប្រទេស ។ សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​បានផ្ស​ព្វ ផ្សាយ​ថា គណៈរដ្ឋមន្ដ្រី​ថ្មី​ថៃ នឹង​ជួប ប្រជុំ​ជា​លើកដំបូង​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា នៅក្នុង​វិមាន​នាយករដ្ឋមន្ដ្រី ។ នៅក្នុង កិច្ចប្រជុំ​នោះ លោក​ប្រា​យុទ្ធ ចាន់​អូរ​ចា នឹង​ប្រកាស​ពី​គោលនយោបាយ​ដឹកនាំ ក្នុង​ជួរ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​៕​
Thai (1)
Thai (2)

មតិយោបល់