ព័ត៌មានជាតិ

កងកម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ខ្លួនយុវជនម្នាក់ ពីបទជួញដូរសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២២និង០០នាទី កម្លាំងនគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានសហការជាមួយកម្លាំងសាលាខណ្ឌមានជ័យ ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំណុចមុខឃ្លាំងដែកផ្លូវ២៧១ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ជនសង្ស័យឈ្មោះ ប៊ូ ងួន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខផ្លូវលំ ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៣កញ្ចប់ថង់ធំ និងម៉ូតូ០១គ្រឿងម៉ាក កាវ៉ាសាគី ពណ៍ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1GF-4848 ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ប៊ូ ងួន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់