ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីកាប់សម្លាប់ប្ដី នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៩និង០០នាទី កម្លាំងសមត្ថកិច្ចស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធករណីមនុស្សឃាដ ចំណុចភូមិទី០១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មកសាកសួរនៅអធិការដ្ឋាន។

ក្រោយការសាកសួរ ជនសង្ស័យឈ្មោះ លុយ អេង អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំខាងលើ (ត្រូវជាប្រពន្ធជនរងគ្រោះ) បានសារភាពថា ខ្លួនពិតជាបានយកកាំបិតផ្គាក់ កាប់ទៅលើ ជនរងគ្រោះឈ្មោះ សៅ ប៊ុនធឿន ភេទប្រុស អាយុ ៤៧ឆ្នាំ ចំថ្ពាល់ខាងឆ្វេងចំនួន ០១កាំបិត បណ្តាលឲ្យជនរងគ្រោះស្លាប់។

មូលហេតុ៖ ដោយសារឈ្លោះទាស់ទែងពាក្យសំដី ព្រោះប្តីប្រច័ណ្ឌប្រពន្ធ។

ករណីខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់