ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ ករណីគាស់ផ្ទះ

ភ្នំពេញ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ មិនទាន់បានសម្រេចផង អ្នកជិតខាងឃើញទាន់ ស្រែកផ្អើល នាំគ្នាចេញមកដេញចាប់បាន រួចក៏ស្វាគមន៍មុនប្រគល់ជូនប៉ូលិស កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិតាងួន២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ កង ពៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះប្រជាពលរដ្ឋ នៅចំណុចខាងលើ ខណ:ដែលម្ចាស់មិននៅ អ្នកក្បែរខាងឃើញទាន់ ក៏ស្រែកឆោឡោ ផ្អើលរត់ ត្រូវបានអ្នកភូមិចេញមកស្វាគមន៍ មួយដៃ មួយជើង រួចប្រគល់ជូនប៉ូលិសប៉ុស្តិ៍កាកាប១ នាំយកទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌ បន្តតាមនីតិវិធី ៕

មតិយោបល់