ផ្ទះ ព័ត៌មានជាតិ រថយន្ត ដឹកថ្ម...

រថយន្ត ដឹកថ្ម ប៉ះគ្នាជាមួយរថន្ត ដឹកប្រេង «តេលា» បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង

0

ព្រះសីហនុ: នៅវេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ចន្លោះគីឡូម៉ែត្រ ១៣៧-១៣៨ ស្ថិតភូមិចម្ការហ្លួង ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ រុន រឿន ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដំណើររឿង៖ មានរថយន្ត បែនដឹកថ្ម ១គ្រឿងម៉ាក Fuso ក្បាលពណ៌សឆ្នូតក្រហម ទិសដៅពីភ្នំពេញទៅព្រះសីហនុ ពាក់ស្លាកលេខ ព្រះសីហនុ 3A-4805 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ទៅបុកជាមួយរថយន្ត ដឹកប្រេង របស់ក្រុមហ៊ុន តេលា ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះដល់ទីតាំង ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប ចំណែកជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.