ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសមានមុខងារជាគ្រូពេទ្យម្នាក់បានដេក ស្លាប់ដោយគេសង្ស័យថាគាំងបេះដូង ហេតុការនេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ច អាជ្ញាធរចុះដល់កន្លែងកើតហេតុតែម្តង ករណីនេះកើតឡើងកាលពី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទីរំលងអាធាត្រនៅក្នុងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្ថាន់ ស្រុកក្រគរ ខេត្តពោធិសាត់។ ជនរងគ្រោះ ឈ្មោះ ហេង វាសនា ភេទប្រុសកើតនៅ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ជនជាតិខ្មែរ នៅលីវមានស្រុកកំណើតភូមិជីចេះ ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិសាត់៕
សព្វថ្ងៃរស់នៅភូមិក្រាំងធំ ឃុំអូរសណ្ថាន់ស្រុកក្រគរ ខេត្តពោធិ៍សាត់មុខរបរជាគ្រូពេទ្យមធ្យម(នៃមន្ទីរពេទ្យមង្អែកស្រុកក្រគរជនរងគ្រោះមានបងប្អូនបង្កើត០៦នាក់ ស្រី០៥នាក់រូបលោក ត្រូវជាកូនទី០៥។
តាមការរៀបរាប់របស់ឈ្មោះ ហេង ពេចម៉ារ៉ា ភេទស្រី អាយុ២០ឆ្នាំត្រូវជាប្អូនជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី ក្រោយពីបានហូបបាយជាមួយបងប្រុសហើយខ្លួនចូលដេកក្នុងបន្ទប់ខាងក្នុង ចំនែកបងប្រុសដែលជាជនរងគ្រោះដេកនៅលើគ្រែខាងក្រៅដូចសព្វមួយដងលុះព្រឹកឡើងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៦.៣០នាទីព្រឹកខ្លួនក្រោកពីដំណេកហាក់បីដូចឮ សូរមានគេស្រែកហៅបងប្រុស(ជនរងគ្រោះ) ពីក្រៅផ្ទះ តែខ្លួនមិនឮបង ប្រុសឆ្លើយតបវិញ ខ្លួនក៏បើកទ្វារចេញមកចាប់ជេីងជនរងគ្រោះ អង្រួន ស្រាប់តែឃើញជើងជនរងគ្រោះ ត្រជាក់ស្រិបគាត់ក៍បើកភួយដែលជនរងគ្រោះ ដណ្ដប់មើលទើបដឹងថាជនរងគ្រោះត្រូវជាបងរបស់ខ្លួនបានស្លាប់បាត់បង់ជីវិត ទៅហើយក៏ផ្អើលឆោរឡោស្រែករត់ឲ្យ គេជួយតែម្តង។ ប្រភពបានបន្តថាមុនពេលកើតហេតុ បងប្រុសខ្លួនពុំមានជំងឺអ្វីទេគ្រាន់តែគាត់ធ្លាប់លេបថ្នាំបំបាត់ជាតិខ្លាញ់រុំបេះដូងតែប៉ុណ្ណោះ។
សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះបានស្លាប់នៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតថ្ងៃទី៣១នេះ ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុករបស់ក្រុមគ្រូពេទ្យនិងសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយមូលហេតុគាំងបេះដូងពិបាកក្នុងការដកដង្ហើមទើបធ្វើអោយជនរងគ្រោះដេកស្លាប់បានយ៉ាងងាយបែបនេះ សាកសពត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យសាច់ញាតិនិងក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់