ព័ត៌មានជាតិ

សោកស្ដាយណាស់!! ប្រើសដ៏កម្សត់១ក្បាល ដែលរង់ចាំពេទ្យជួយសង្គ្រោះនោះត្រូវស្លាប់បាត់បងជីវិតហើយនៅទៀបភ្លឺនេះ

ព្រះវិហារៈ នៅទៀបភ្លឺថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ប្រើសដ៏កម្សត់១ក្បាល ដែលរង់ចាំគ្រូពេទ្យមកជួយសង្គ្រោះនោះ ត្រូវស្លាប់បាត់បង់ជីវិតទៅហើយ។

មន្ត្រីបរិស្ថានប្រចាំកានៅទីនោះបានឱ្យដឹងថា សត្វប្រើសឈ្មោល១ក្បាល ដែលត្រូវរថយន្ដបុកកាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅថ្មីៗនេះ ត្រូវបានយកមករក្សារទុករង់ចាំគ្រូពេទ្យសត្វមកព្យាបាល តែមកទល់ពេលនេះអស់រយៈពេលចំនួន៣យប់៤ថ្ងៃមកហើយទើបបានស្លាប់ ដោយសារមិនអាចផឹកទឹកនិងស៊ីចំណីបាន ។

លោកបានបន្តទៀតថា សត្វប្រើសដ៏ម្សត់ស្ទើរ និងផុតពូជទៅហើយនោះ បើមានពេទ្យសត្វជំនាញមកសង្គ្រោះទាន់ពេលវេលានោះ អាចមានសង្ឃឹមរស់ច្រើន។ តែទោះបីខំស្វះស្វែងទំនាក់ទំនងរកខាងជំនាញពេទ្យសត្វ ជាច្រើនក្នុងប្រទេសកម្ពុជាយ៉ាងណាក៏មិនបានប្រយោជន៍នោះដែល ។

សូមបញ្ជាក់ផងដែរថា បើអ្នកកាប់ឈើបំផ្លាញជំរកសត្វព្រៃ និងអ្នកបរបាញ់សត្វព្រៃមានច្រើនតែអ្នកថែរក្សា និងសង្គ្រោះមានតិចតួចណាស់ដូចករណីខាងលើនោះជាដើម។ ហើយឃើញ និងភ្នែកស្រាប់ទោះមានការផ្សព្វផ្សាយជូនដំណឹងយ៉ាងណា ក៏ដោយក៏មិនឃើញមានគ្រូពេទ្យស័្មគ្រចិត្តឬគ្រូពេទ្យជំនាញចុះមកអើពើរនោះទេ៕

មតិយោបល់