ព័ត៌មានជាតិ

ថ្ងៃបង្ហើយបុណ្យភ្ជុំធំ! អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅខេត្តបាត់ដំបង

បាត់ដំបង: នៅវេលាម៉ោង ៩ និង ៤០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះ នៅចំណុក្រុមទី១៣ ភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដែលមានម្ចាស់ផ្ទះ ឈ្មោះយ៉ោន យុត ភេទប្រុសអាយុ ៦២ឆ្នាំ ប្រពន្ធឈ្មោះ មូល ប៉ាក់ អាយុ ៥២ឆ្នាំ។

សម្ភារ:ខូចខាតរួមមាន៖
-ផ្ទះទំហំ ១២ x៨ម៉ែត្រ
-ប្លង់ដីចំនួនពីរប្លង់
-លុយចំនួន ២០០ដុល្លារ
-លុយខ្មែ ចំនួន ១,០០០,០០០រៀល
-ទូរទស្សន៍មួយគ្រឿង និងសម្ភារ:បាត់បង់មួយចំនួនទៀតផ្សេងៗ

សរុបទឹកប្រាក់ប្រហែល ១២លានរៀល ។ មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង គ្មានមនុស្សនៅផ្ទះ រវល់ទៅវត្តភ្ជុំធំ ថ្ងៃបង្ហើយ៕

មតិយោបល់