ព័ត៌មានជាតិ

រថយន្តដឹកទំនិញ ២គ្រឿងបុកប៉ះគ្នា បណ្ដាលឲ្យរបួសមនុស្ស ៤នាក់ នៅស្រុកកំពង់សីលា

ព្រះសីហនុ: នៅវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកទំនិញ ២គ្រឿងបុកប៉ះគ្នា ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

រថយន្តទី១ ពាក់ស្លាកលេខ ភ្នំពេញ 3A- 6631 ជិះគ្នា០៣នាក់ អ្នកបើកបរ និងអ្នករួមដំណើរមានឈ្មោះ៖
១.ឈ្មោះ ចក់ ភេទប្រុស អាយុ២២ឆ្នាំ រងរបួសបាក់ជើងឆ្វេង មានទីលំនៅស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបើកបរ)
២.ឈ្មោះ សែ សំអូន អាយុ៣៤ឆ្នាំ ភេទប្រុស រងរបួសស្រាល មានទីលំនៅស្រុកអង្គស្នួល ខេត្តកណ្តាល
៣.ឈ្មោះ ជឿន សុខពៅ អាយុ១៧ឆ្នាំ ភេទប្រុស រងរបួសស្រាល មានទីលំនៅភូមិទ្រាល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ចំណែករថយន្តទី២ ពាក់ស្លាកលេខ ភ្នំពេញ 3B- 7801 បើកបរដោយឈ្មោះ អូន សម្ភស្ស ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសបាក់ជើងឆ្វេង មានទីលំនៅភូមិជលា ឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ រីឯរថយន្តទាំង០២គ្រឿង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា៕

មតិយោបល់