ករណីបុរសកម្មករម្នាក់ដេកស្លាប់ នៅក្រោមដើមឈើវាលស្រែ

បាត់ដំបងៈ ករណីមនុស្សស្លាប់ដឹងហេតុម៉ោង ០៧និង៣៥នាទីថ្ងៃថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅក្រុមទី០២ ភូមិសំរោង ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

សពជនរងគ្រោះឈ្មោះ វឿន ភេទប្រុស អាយុប្រហែល ៥០ឆ្នាំ មុខរបរ កម្មករ ដោយមានស្លៀកខោខ្លីឆ្នូតស សងខាង (ខោកីឡា) ពាក់អាវយឺតដៃខ្លីពណខ្មៅ ស្នាក់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

យោងតាមកាបំភ្លឺ របស់ឈ្មោះ ញោន រ៉ា ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានបំភ្លឺថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង០០នាទី ខ្លួនបានជិះម៉ូតូសំដៅទៅផ្ទះរបស់ឈ្មោះ ឌី ភេទប្រុស ដល់ពាក់កណ្តាលផ្លូវក៏ជួបជនរងគ្រោះ ដោយស្លៀកខោកីឡាជើងខ្លីពណ៌ទឹកប៊ិច ខ្លួនក៏បានឌុបទៅផ្ទះឈ្មោះ ឌី ហើយខ្លួនបានឌុបឈ្មោះឌីទៅធ្វើការសំណង់បាត់ទៅ។ និងតាមការបំភ្លឺ របស់ឈ្មោះ រុន រិទ្ធី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានបំភ្លឺថាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទីជនរងគ្រោះបានដើរមកផ្ទះខ្លួនដែលជនរងគ្រោះបានស្នាក់ជាមួយ ដោយឲ្យម្តាយក្មេករបស់ខ្លួនកោសខ្យល់ឲ្យកោសខ្យល់ហើយខ្លួនក៏ទៅធ្វើការសំណង់បាត់ទៅ ហើយជនរងគ្រោះមិនដឹងដើរទៅណាទេ ។លុះដល់ពេលល្ងាចពួកខ្លួនក៍ដើររកមើលតែមិនឃើញ ហើយចេះតែដើររកមើលពីរបីថ្ងៃបន្តទៀត ប៉ុន្តែមិនឃើញ។ រហូតមកដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី មាននាក់ភូមិបានតេទូរស័ព្ទប្រាប់ខ្លួនថា ឃើញឈ្មោះវឿន (ជនរងគ្រោះដេកស្លាប់នៅក្នុងស្រែនៅម្តុំសំរោង រួចខ្លួនក៏ជិះម៉ូតូទៅមើលឃើញជនរងគ្រោះដេកស្លាប់មែន ដោយស្លៀកខោខ្លីយឺតពណ៍ទឹកប៊ិច (ខោកីឡា) និងអាវយឺតដៃខ្លីពណ៍ខ្មៅ នៅពីក្រោមសព ពិតប្រាកដមែន។

តាមកាបំភ្លឺ របស់ឈ្មោះ ខ្លូត ពៅ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិកររស់នៅភូមិសំរោង ឃុអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានបំភ្លឺថាកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥ព្រឹក ខ្លួនបានទៅមើលអន្ទាក់កណ្តុរ នៅម្តុំកន្លែងកើតហេតុហើយខ្លួនបានបញ្ជាំពិលមើលទៅក្រោមដើមឈើ ក៏ឃើញមានមនុស្សដេកក្រោមដើមឈើ ប៉ុន្តែមានក្លិនស្អុយហើយខ្លួនក៏បានដើរមករកមេភូមិដើម្បីឲ្យទៅមើល។

ការសន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ។

សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យឈ្មោះ រុន រិទ្ធី ដែលត្រូវជាអ្នកអោយជនរងគ្រោះស្នាក់នៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់